តើ ប្លក់ឆេន (blockchain) ជាអ្វី ?
ប្រសិនបើយើងវែកញែកលើពាក្យនិមួយៗ ពាក្យថា ប្លក់ (block) មានន័យថា ដុំ ហើយ ឆេន មានន័យថា ច្រវាក់ ឬរបស់បន្តគ្នា ។ ដូច្នេះហើយនិយាយដោយខ្លី ប្លក់ឆេន មានន័យថា បន្តុំច្រវាក់ ។
និយាយឲ្យចំ ប្លក់បង្កើតជាខ្សែច្រវាក់មួយ ដែលមានទំនាក់ទំនងគ្នា ពីប្លក់មួយទៅប្លក់មួយមុនវាទៀត ហើយ ប្លក់នីមួយៗបានតភ្ជាប់គ្នាដូចជាច្រវាក់ ។ ដូច្នេះហើយ ប្លក់ឆេន ទាំងឡាយធន់នឹងការកែប្រែទិន្នន័យរបស់ពួកវា ។ ពីព្រោះថា ពេលណាទិន្នន័យត្រូវបានកត់ត្រាទុកហើយនោះ ទិន្នន័យក្នុងប្លក់នីមួយៗ មិនអាចត្រូវបានគេកែប្រែ ដោយគ្មានការអោយដំណឹង ទៅកាន់ប្លក់ទាំងឡាយណា ដែលពាក់ព័ន្ធ នោះឡើយ ។
តាមធម្មតា ប្លក់ឆេន ត្រូវបានគ្រប់គ្រងដោយ បណ្តាញស្មើគ្នា peer-to-peer ដើម្បីប្រើជា សៀវភៅធំ ដែលចែកចាយជាសាធារណៈមួយ ហើយដែលណូដ (nodes) ជារួមប្រកាន់ខ្ចាប់ពិធីសារមួយ ដើម្បីទាក់ទង និងធ្វើសុពលកម្មប្លក់ថ្មីៗ ។ ទោះបីជា កំណត់ត្រាប្លក់ឆេន មិនអាចក្រែប្រែបាន ឬជំពាម (forks) អាចបានក៏ដោយ ក៏ប្លក់ឆេន អាចត្រូវបានគេគិតថា មានសុវត្ថិភាពដោយរចនា និង ជាតួយ៉ាងនៃ ប្រព័ន្ធគណនាចែកចាយមួយ ជាមួយនឹងការអនុគ្រោះកំហុស (Byzantine) ខ្ពស់ ។
ជាឧទាហរណ៍ ប្លក់ឆេនមួយត្រូវបានធ្វើតក្កកម្មឡើង ដោយមនុស្សម្នាក់ (ឬក្រុមមនុស្សមួយ) ដោយប្រើឈ្មោះថា ណាកាម៉ូតុ សាតុស៉ិ ក្នុងឆ្នាំ ២០០៨ ដើម្បីបម្រើជាប្រតិ្តបត្តិការសៀវភៅធំជាសាធារណៈ នៃរូបីយប័ណ្ណនិមិត ប៊ីតខញ់ (cryptocurrency bitcoin) ។ អត្តសញ្ញាណនៃ ណាកាម៉ូតុ សាតុស៉ិ នៅតែមិនទាន់ដឹងច្បាស់ រហូតដល់សព្វថ្ងៃនេះ ។
តក្កកម្មនៃប្លក់ឆេន សម្រាប់ ប៊ីតខញ់ (bitcoin) បានធ្វើឲ្យវាជារូបិយប័ណ្ណឌីជីថលដំបូងគេបង្អស់ ដើម្បីដោះស្រាយបញ្ហាចំណាយទ្វេដង ដោយមិនត្រូវការ អាជ្ញាធរដែលអាចជឿជាក់បាន ឬក៏ ស៊ើវើកណ្តាល (central server) ឡើយ ។ ការរចនានៃ ប៊ីតខញ់ បានបណ្តុះគំនិតកម្មវិធីផ្សេងៗ និងប្លក់ឆេន ដែលអាចអានបានជាសាធារណៈ ហើយត្រូវបានប្រើយ៉ាងទូលំទូលាយ ដោយ រូបីយប័ណ្ណនិមិត (cryptocurrencies) ទាំងឡាយ ។
សូមបញ្ជាក់ថា ពាក្យពេជន៍ដែលបានប្រើនៅក្នុងអត្ថបទនេះ សុទ្ធសឹងតែជាពាក្យបច្ចេកទេស ហើយតម្រូវអោយមានការសិក្សា និងបន្យល់ បន្ថែមទៀត ។ ឧទាហរណ៍ ការសរសេរជាភាសាខ្មែរថា ប្លក់ (block) នៅក្នុងអត្ថបទនេះ វាខុសពីពាក្យថា ប្លុក (blog) ដោយយើងប្រៀបធៀបការបញ្ចេញសម្លេងពីភាសាដើម ។ល។ យើងខ្ញុំនឹងពន្យល់បន្ថែម នៅក្នុងអត្ថបទក្រោយៗទៀត ។