អភិបាលក្រុងតូក្យូជំរុញឲ្យមានកិច្ចសហការ ជៀសវាងការចាក់សោរក្រុង ដោយសារមេរោគកូរ៉ូណា
តូក្យូ - អភិបាលក្រុងតូក្យូ លោកស្រី កុអ៊ីកិ យូរីកូ បានព្រមានថា ការចាក់សោរទីក្រុងបើអាចធ្វើទៅបានប្រសិនបើមានការផ្ទុះកើនឡើងខ្លាំង នូវករណីឆ្លងមេរោគកូរ៉ូណានេះ ហើយបានអំពាវនាវដល់ អ្នករៀបចំព្រឹត្តិការណ៍ និងអ្នករស់នៅអោយមានការប្រុងប្រយ័ត្ន ដើម្បីចៀសវាងជំហាន ដ៏ធ្ងន់ធ្ងរមួយនេះ។
លោកស្រី កុអ៊ីកិ បាននិយាយថារយៈពេល ៣ សប្តាហ៍ខាងមុខនេះគឺមានសារៈសំខាន់សម្រាប់កំណត់ថាតើទីក្រុងតូក្យូនឹងមើលឃើញ ពីការផ្ទុះកើនឡើងខ្ពស់ (overshoot) នៃករណីវីរុស ឬក៏អត់។
លោកស្រី កុអ៊ីកិ បានប្រាប់សន្និសីទសារព័ត៌មានថា "វាអាចទៅរួចដែលអាស្រ័យលើការវិវឌ្ឍន៍ នៃករណីមេរោគ យើងប្រហែលជាត្រូវចាត់វិធានការរឹងមាំ ដូចជាការបិទទ្វារទីក្រុង ជាដើម។" ទោះក្នុងករណីណាក៏ដោយ យើងត្រូវតែចៀសវាងបញ្ហានោះ។ ដូច្នេះហើយ ខ្ញុំចង់ស្នើសុំប្រជាពលរដ្ឋតូក្យូទាំងអស់ ធ្វើកិច្ចសហប្រតិបត្តិការជាមួយយើងអ្នកបន្ថែមទៀត។
ដោយព្រមានថា វីរុសនេះអាចឆ្លងពីមនុស្សវ័យក្មេង រហូតដល់មនុស្សចាស់ និងអ្នកដទៃទៀត ដែលមានហានិភ័យនៃជំងឺធ្ងន់ធ្ងរ។ លោកស្រីបានជំរុញឱ្យអ្នកស្រុកទាំងអស់មានស្មារតីរួមគ្នា។