រចនាសម្ព័ន្ធនៃ ប្លក់ឆេន
ប្លក់ឆេន (blockchain) គឺជាកំណត់ត្រារបាយការណ៍ នៃប្រតិបត្តិការណ៍សៀវភៅធំឌីជីថល ដែលចែកចាយជាសាធារណៈ និងដែលមានលក្ខណៈជាវិមជ្ឈការ ។ កំណត់ត្រានេះគេហៅថា ប្លក់ (blocks) ដែលត្រូវគេប្រើដើម្បីកត់ត្រារបាយការណ៍តាមរយៈកុំព្យូទ័រជាច្រើន ហើយប្លក់ ដែលពាក់ព័ន្ធ មិនអាចត្រូវគេកែប្រែ ដោយគ្មានការជូនដំណឹងពីប្លក់ដែលពាក់ព័ន្ធ នោះឡើយ ។ ការនេះអនុញ្ញាតិអោយ អ្នកចូលរួមទាំងឡាយអាចផ្ទៀងផ្ទាត់ និងពិនិត្យបញ្ជាក់ រាល់របាយការណ៍ ដោយឯករាជ្យ និងដោយមិនចំណាយច្រើន ។
ប្រព័ន្ធទិន្នន័យប្លក់ឆេន ត្រូវបានគ្រប់គ្រងដោយស្វ័យ័ត ដោយប្រើបណ្តាញមួយទល់មួយ (peer-to-peer) និងជាសឺវឺ (server) ដែលចែកចាយត្រាពេលវេលា ។ ក្រុមទាំងនោះ ត្រូវបានគេធ្វើនីត្យានុគោលកម្ម ដោយផ្តល់អំណាចដោយ ប្រយោជន៍ផ្ទាល់ខ្លួនជាសមូហភាព ។ ការរចនាបែបនេះសម្រួលដល់លំហូរការងារយ៉ាងរលូន ដែលភាពមិនច្បាស់លាស់ នៃអ្នកចូលរួម ចំពោះសុវត្ថិភាពទិន្នន័យគឺជារឿងបន្ទាប់បន្សំ ។
ការប្រើប្រាស់នៃប្លក់ឆេនមួយ គឺជម្រះចោលនូវចរិកលក្ខណៈ នៃការធ្វើឡើងវិញ ដោយគ្មានដែនកំណត់ ពីទ្រព្យសម្បត្តិឌីជីថល ។ វាបញ្ជាក់អះអាងថា ឯកត្តានៃតម្លៃនីមួយៗត្រូវបាន ផ្ទេរតែម្តងគត់ ដែលដោះស្រាយបញ្ហានៃការចំណាយទ្វេរដង ជាយូរអង្វែងមកហើយ ។ ប្លក់ឆេនត្រូវបានគេពិពណ៍នាថាជា ពីធីការផ្តោះផ្តូរតម្លៃ (value-exchange protocol) មួយ ។ ប្លក់ឆេនអាចរក្សាសិទ្ធិជាម្ចាស់ ពីព្រោះ នៅពេលដែលរៀបចំត្រឹមត្រូវតាមកិច្ចព្រមព្រៀងផ្តោះផ្តូរ ហើយនោះ វានឹងផ្តល់របាយការណ៍ អនុលោមទៅតាមការផ្តល់ និងការទទួលយក ។
ជាតក្ក ប្លក់ឆេន អាចឃើញមាននៅក្នុងស្រទាប់ជាច្រើនដូចជា ៖
- ហេដ្ឋារចនាសម្ព័ន្ធ (ផ្នែករឹង)
- បណ្តាញ (គំហើញនៃណូដ ការផ្សាយព័ត៌មាន និងការពិនិត្យបញ្ជាក់)
- ការព្រមព្រៀងមតិ (ភស្តុតាងនៃការងារ និង ភស្តុតាងនៃទុន)
- ទិន្នន័យ (ប្លក់ ឬរបាយការណ៍)
រចនាសម្ព័ន្ធដែលពាក់ព័ន្ធផ្សេងៗទៀតនៃ ប្លក់ឆេន មានរួមដូចជា ៖
- ប្លក់ (blocks)
- ពេលប្លក់ (block time)
- គ្រឿងរឹង (hard forks)
- វិមជ្ឈការ (decentralization)
- ភាពបើកទូលាយ (openness)
- គ្មានការអនុញ្ញាត (permissionless)
- ប្លក់ឆេនដែលមានការអនុញ្ញាត (ឯកជន) (permissioned blockchain)
- ការវិភាគនៃប្លក់ឆេន ។ល។