ព័ត៌មានថ្មីៗ

ជប៉ុននឹងផ្តល់ថ្នាំបង្ការកូរ៉ូណា ដល់ប្រជាពលរដ្ឋអាយុក្រោម ៦៥ឆ្នាំ ពីពាក់កណ្តាលខែមិថុនា

តូក្យូ ー កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាននិយាយថា ថ្នាំបង្ការកូរ៉ូណា នឹងត្រូវផ្តល់ជូន ប្រជាពលរដ្ឋទូទៅដែលមានអាយុក្រោម ៦៥ឆ្នាំចុះ នៅក្នុងប្រទេសជប៉ុន ។​ ហើយ ការផ្តល់ជូននេះគឺ​ សម្រាប់ប្រជាជនទូទៅ ដោយមិនកំណត់លើល័ក្ខខ័ណ្ឌសុខភាពអ្វីឡើយ​ ដើម្បីជួយពន្លឿនដំណើរការ ។

ក្រសួងបានធ្វើការជូនដំណឹងទៅដល់ ស្ថាប័នពាក់ព័ន្ធដូចជាសាលាក្រុងឃុំសង្កាត់ រួចរាល់ហើយ ដើម្បីធ្វើការផ្ញើនូវ ខិតប័ណ្ណជូនដល់ ប្រជាពលរដ្ឋទូទៅ ដែលមានអាយុក្រោម ៦៥ឆ្នាំ ដោយមិនកំណត់លើល័ក្ខខ័ណ្ឌសុខភាពអ្វីឡើយ ចាប់ពីពាក់កណ្តាល ខែមិថុនា ខាងមុខនេះតទៅ ។​ 

ចំពោះអ្នកដែលមានអាទិភាពមុនគេ ដើម្បីទទួលថ្នាំបង្ការ​វិញ តម្រូវអោយរាយការណ៍ទៅសាលាក្រុង រៀងៗខ្លួន ព្រោះថា រដ្ឋាភិបាលមិនមានតួលេខពិតប្រាកដ អំពីចំនួនអ្នកមានសិទ្ធិអាទិភាពមុនគេ នោះឡើយ ។