ព័ត៌មានថ្មីៗ

អនាមិកកំណត់ទិសដៅលោក ម៉ាស់ អេឡុន (Elon Musk) ដែលបំផ្លាញជីវិត អ្នកកាន់រូបីយវត្ថុរហស្សលិខ ឬគ្រីពតូ (crypto)

តូក្យូ ー យោងតាមការចេញផ្សាយព័ត៌មានរបស់ bitcoin.com មុននេះបន្តិច បានអោយដឹងថា ក្រុមវិមជ្ឈការ អនាមិក បានផ្សាយសារមួយជាវីដេអូខាងក្រោម ជូន លោក ម៉ាស់ អេឡុន (Elon Musk) នៅក្នុងវីដេអូមួយ ដែលមានចំណងជើងថា "គ្មានអ្វីជាជាងអ្នកមានម្នាក់ ដែលលង់នឹងសម្រស់ខ្លួនឯង ហើយចង់អោយគេចាប់អារម្មណ៍យ៉ាងខ្លាំងនោះទេ" ដែលជាភាសាអង់គ្លេសថា​ ៖ "nothing more than another narcissistic rich dude who is desperate for attention" ។ ពួកគេបានបង្ហាញពន្លឺជាច្រើន ដែលមនុស្សភាគច្រើនមិនបានដឹងអំពី ម៉ាស់ អេឡុន រួមមាន ៖ វិធីដែលគាត់បានធ្វើដាក់បុគ្គលិកខ្លួន ការប៉ះពាក់បរិស្ថាន ទ្រព្យសម្បត្តិគាត់បានមកពីណា ក្រុមហ៊ុន តេសឡា (Tesla) រកលុយបានដូចម្តេច គោលបំណងគាត់ក្នុងការធ្វើមជ្ឈការ និងត្រួតត្រាការបង្កើតរ៉ែប៊ីតខញ់ (bitcoin mining)។

 


ក្នុងសារបង្ហាញពីមូលហេតុដែល ម៉ាស់ អេឡុន ក្លាយជាមានប្រជាប្រិយភាព ដែលមនុស្សទូទៅ ភ្លើតភ្លើនតាមកេរ្ត៍ឈ្មោះមហាសេដ្ឋីលំដាប់ពិភពលោក ដោយយើងត្រូវតែផ្សាភ្ជាប់នឹងឡានអេឡិចត្រូនិច និងការរុករកអាវកាស​។ល។ 

អនាមិកបានផ្តោតលើក្តីបារម្មណ៍មនុស្សជាតិដូចជា បុគ្គលិក កុមាក្មេងៗ បរិស្ថានក្នុងតំបន់ ដែលឋិតក្រោម ម៉ាស់ អេឡុន  

បន្ទាប់មក អនាមិកបានផ្តោតលើក្តីបារម្មណ៍មនុស្សជាតិ ជាពិសេសបុគ្គលិករបស់គាត់ ដែលជួបប្រទះនឹងលក្ខខណ្ឌដែលពុំអាចអត់ទ្រំបាន ដែលស្ថិតនៅក្រោមការបញ្ជាររបស់គាត់ ជាច្រើនឆ្នាំមកនេះ ។ 

 



ចំណូលចំបងរបស់តេសឡា គឺបានមកពីឧបត្ថម្ភធនរដ្ឋាភិបាល មិនមែនមកពីឡាននោះទេ 

អានាមិកបាននិយាយថា មនុស្សភាគច្រើនកំពុងស្វែងយល់ និងដឹងថា ចំណូលភាគច្រើនរបស់ តេសឡា មិនមែនបានមកពីការលក់ឡានឡើយ ។ វាបានមកពីឧបត្ថម្ភធនរដ្ឋាភិបាល ការលក់ពន្ធកាបោន កិត្តិយលសម្រាប់ការបង្កើតថ្មី ជាមួយនិងថាមពលស្អាត ។

តាមបច្ចេកទេស នេះមិនមែនជាការបង្កើតថ្មីរបស់អ្នកទេ ពីព្រោះថា អ្នកមិនមែនជាស្ថាបនិកនៃ តេសឡា (Tesla) ឡើយ

អ្នកគ្រាន់តែទិញក្រុមហ៊ុន ពីមនុស្សពីរនាក់ ដែលមានប្រាជ្ញាជាងខ្លួនប៉ុណ្ណោះ ។ បុរសពីររូបនោះមានឈ្មោះថាលោក អេបឺហាត ម៉ាទីន (Martin Eberhard) និងលោក តាផិននីង ម៉ាក (Marc Tarpenning) ។

តេសឡា (Tesla) រកលុយ ដោយកាន់ ប៊ីតខញ់ (bitcoin)​ ជាងការលក់ឡាន

តេសឡា (Tesla) រកលុយ ដោយកាន់ ប៊ីតខញ់ (bitcoin)​ តែពីរខែ បានច្រើនជាងគេលក់ឡាន រាប់ឆ្នាំទៅទៀត ។​ លុយដែលយកទៅទិញ ប៊ីតខញ់ (bitcoin)​ នោះគឺបានមកពី ឧបត្ថម្ភធនរដ្ឋាភិបាល ។      

អេឡុន ប៉ុនប៉ងធ្វើមជ្ឈការ និង​ត្រួតត្រា រ៉ែប៊ីតខញ់​ (Bitcoin Mining)  

អេឡុន បានបោះជំហានទៅរកការបង្កើតគណកម្មការ រ៉ែប៊ីតខញ់ (Bitcoin Mining)  ដែលហាក់បីដូចជា ការប៉ុនប៉ងមួយ ដើម្បីធ្វើមជ្ឈការលើឧស្សាហកម្មនេះ ហើយត្រួតត្រាវាតែម្តង ។​

អេឡុន កំពុងតែបំផ្លាញជីវិតអ្នកកាន់ រូបីយវត្ថុរហស្សលិខ ដោយឫកអួតចម្លងគេ និងការផ្សាយក្នុងធ្វីតថឺ (twitter) 

បើអានមតិក្នុងការផ្សាយធ្វីតថឺ (twitter) ទៅ​ វាហាក់បីដូចថា ល្បែងដែលអ្នកកំពុងលេងជាមួយ ទីផ្សាររូបីយវត្ថុរហស្សលិខ​ (crypto) នេះ បានបំផ្លាញជីវិតជាច្រើន ។​ អ្នកវិនិយោគរាប់លាននាក់ កំពុងតែភ្នាល់ជីវិតរបស់ពួកគេ ដោយសង្ឃឹមថាបានចំណូលពី រូបីយវត្ថុរហស្សលិខ​ (crypto) ដើម្បីអោយជីវិតកាន់តែប្រសើរឡើង ។

មនុស្សដែលធ្វើការយ៉ាងលំបាក តែក្តីស្រម៉ៃរបស់ពួកបានរលាយដោយសារ ភាពមួម៉ៅជាសាធារណៈរបស់អ្នកឯង ហើយអ្នកនៅតែបន្តសើចចំអកដក់ពួកគេទៀត ចេញពីភូមិគ្រឹះតម្លៃរាប់លានដុល្លារ របស់អ្នក ។

ទាំងនេះ ជាសម្តីដក់ស្រង់ចេញពី ក្រុមអនាមិក ដែលបានគម្រាម អេឡុន ។

សូមទស្សនាវីដេអូខាងក្រោមនេះ ។


ប្រភព៖ bitcoin.com