តូក្យូអូឡាំពិក ២០២០ ត្រូវបានពន្យាពេល ទៅឆ្នាំក្រោយ
តូក្យូ - គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC បានប្រកាសពីការពន្យារពេលនៃព្រឹត្តិការណ៍ អូឡាំពិករដូវក្តៅ ដំបូងកាលពីថ្ងៃអង្គារ ដោយបង្ហាញឱ្យឃើញពីភាពពិតនៃជម្ងឺឆ្លងរាតត្បាត ដែលកំពុងបិទជីវិតប្រចាំថ្ងៃ នៅជុំវិញពិភពលោក ហើយដែលថាគំរោងផែនការសម្រាប់ ការប្រមូលផ្តុំទូទាំងពិភពលោក ដ៏ធំមួយនៅក្នុងខែកក្កដានេះគឺមិនអាចទៅរួចឡើយ។
គណៈកម្មាធិការអូឡាំពិកអន្តរជាតិបាននិយាយថាព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ “ ត្រូវកំណត់ពេលវេលាឱ្យហួសពីឆ្នាំ ២០២០ ប៉ុន្តែមិនយូរជាងរដូវក្តៅឆ្នាំ ២០២១ ឡើយ ដើម្បីការពារសុខភាពរបស់អត្តពលិក អ្នកចូលរួមទាំងអស់នៅក្នុងអូឡាំពិក និងសហគមន៍អន្តរជាតិ” ។
IOC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយបន្ទាប់ពីប្រធាន IOC លោក បាច តូម៉ាស បានធ្វើទំនាក់ទំនងតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក អាបិ ស៊ីនហ្សូ កាលពីរាត្រីថ្ងៃអង្គារថា “មេដឹកនាំទាំងអស់បានឯកភាពថាអូឡាំពិក នៅទីក្រុងតូក្យូ អាចឈរជានិមិត្តរូបនៃក្តីសង្ឃឹម”។
លោក អាបេ បាននិយាយថាលោកបានស្នើសុំការពន្យារពេលមួយ “ ស្ថិតលើពិចារណាលើកាលៈទេសៈបច្ចុប្បន្ន” និងដើម្បីធានាបរិយាកាសដែលអត្តពលិកអាចធ្វើបានល្អបំផុត ហើយហ្វូងមនុស្សអាចមានសុវត្ថិភាព និងសន្តិសុខ។
លោកបានបន្ថែមទៀតថាលោកសង្ឃឹមថានឹងរៀបចំព្រឹត្តិការណ៍អូឡាំពិចឡើងវិញ ដើម្បីជាភស្តុតាងនៃជ័យជំនះរបស់មនុស្សចំពោះជម្ងឺឆ្លងរាតត្បាតនេះ។