ព័ត៌មានថ្មីៗ

ជប៉ុនបានបញ្ចេញកម្មវិធី កូវីដ១៩ កុងតាក់ (COVID-19 Contact)

តូក្យូ - កាលពីថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០ រដ្ឋាភិបាលជប៉ុនបានបញ្ចេញកម្មវិធីតាមទូរស័ព្ទដៃ ដែលមានឈ្មោះថា កូវីដ១៩ កុងតាក់ (COVID-19 Contact App) ដែលដាស់តឿនប្រាប់ឲ្យដឹង ពេលអ្នកទៅជិតអ្នក ដែលបានឆ្លងមេរោគកូរ៉ូណា ។ 


រដ្ឋាភិបាលបានបញ្ជាក់ថា ដោយសារកត្តាឯកជនភាព កម្មវិធីនេះមិនប្រមូលទិន្នន័យ ឬព័ត៌មានពីអ្នកប្រើប្រាស់ឡើយ។ ប្រសិនបើមានអ្នកណាម្នាក់ មានផ្ទុកមេរោគកូរ៉ូណា ហើយចុះឈ្មោះក្នុងកម្មវិធីនេះ ហើយអ្នកផ្សេងទៀតដែលមកជិត អ្នកមានផ្ទុកនេះក្នុងចម្ងាយ ១ម៉ែត្រ ឬជិតជាងនេះ អ្នកនោះនឹងទទួលបាននូវការព្រមានដាក់តឿនប្រាប់ឲ្យដឹង។

ចំពោះអ្នកដែលប្រើប្រាសកម្មវិធីនេះ​ ហើយស្ថិតនៅចម្ងាយជិតគ្នា ១ម៉ែត្រ ឬតិចជាងនេះ ក្នុងរយៈពេល ១៥នាទី​ ឬច្រើនជាងនេះ កម្មវិធីនេះនឹង ថតគណនាព្រិត្តិការណ៍ទូរស័ព្ទដោយស្វ័យប្រវត្តិ ដោយប្រើបច្ចេកវិទ្យាប៊្លូទូសឥតខ្សែ។ ព្រិត្តិការណ៍នឹងរក្សាទុកក្នុងទូរស័ព្ទ រយៈពេល ១៥ថ្ងៃ ហើយវានឹងលុបចោលដោយស្វ័យប្រវត្តិ។