ព័ត៌មានថ្មីៗ

ប៉េងប៉ោងយក្សហោះលើមេឃ សង្ស័យថា យូអេហ្វអូ​ UFOs

តូក្យូ - កាលពីថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ​២០២០ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល ដោយឃើញឧប្បករណ៍ចម្លែកពណ៌ស ហោះលើមេឃ ហើយត្រូវបានគេចែករំលែក និងសន្និដ្ឋាន ពេញបណ្តាញសង្គម។​ អ្នកខ្លះគិតថាវាជាយូអេហ្វអូ UFOs អ្នកខ្លះគិតថាដល់ពេលកូរ៉ូណាហើយ អ្នកខ្លះគិតថាវាជាការឃោសនារបស់កូរ៉េខាងជើង ។ល។​

ខ្សែអាត់ថតដោយទូរទស្សន៍ នៅប៉ែកអគ្នេយ៍នៃក្រុង សិនដៃ​ ប្រទេសជប៉ុន បានបង្ហាញថា ឧប្បករណ៍រាងដូចប៉េងប៉ោងហោះលើមេឃ ហើយមើលទៅដូចជាមានកង្ហារកំពុងវិលទៀតផង។

ហេតុការណ៍នេះបានក្លាយជា ទំនោរនិន្ឋាការក្តៅៗទី៣ថ្ងៃនេះ លើបណ្តាញសង្គមធ្វីតធ័រ (Twitter) ជប៉ុន។ អ្នកខ្លះបង្កើតទ្រឺស្តីថា វាជា យូអេហ្វអូ វាជាប៉េងប៉ោងកូរ៉េខាងជើងដើម្បីទំលាក់ខិតប័ណ្ណ។ អ្នកប្រើធ្វីតធ័រម្នាក់បានសរសេរថា "វាធ្វើអោយខ្ញុំមានអារម្មណ៍អាក្រក់ ដូចដែល ហ្កដហ៊្សីឡា ចេញមកអញ្ចឹង"។

គេមិនអាចទាក់ទងទៅកាន់នគរបាលមភ្លាមៗឡើយពេលនោះ ដើម្បីសុំមតិយោបល់។ សូម្បីរដ្ឋបាលក្រុងសិនដៃ ក៏មិនដឹងថាវាជាអ្វីដែរ។​ អ្នកព្យាករណ៍អាការធាតុក្រុងសិនដៃ បានសន្និដ្ឋានថា "វាអាចជាឧប្បករណ៍ព្យាករណ៍ និងតាមដានអាកាសធាតុ ប៉ុន្តែ​វាមិនមែនជារបស់យើងឡើយ"។

ខាងក្រោមជាប្រភព និងខ្សែអាត់