ជប៉ុនលើកកម្ពស់ វិសមកាលពេលខុសគ្នា (វិសមកាលបណ្តាក់វេន)
តូក្យូ - នៅក្នុងកិច្ចប្រជុំទេសចរណ៍ប្រចាំឆ្នាំកាលពីថ្ងៃអង្គារ រដ្ឋាភិបាលជប៉ុនគូសបញ្ជាក់អំពី តម្រូវការបុគ្គលម្នាក់ៗ ដើម្បីឈប់សម្រាកលំហែរកាយ នៅពេលខុសៗនៃឆ្នាំ ក្នុងគោលបំណង កាត់បន្ថយភាពកកស្ទះ និងការរីករាលដាលនៃមេរោគកូរ៉ូណាផង។
រដ្ឋាភិបាលបានកំណត់គោលដៅ ក្នុងការផ្លាស់ប្តូរទំលាប់ធ្វើដំណើរ ចាប់តាំពីពេលផ្តើមរីករាលដាល មេរោគមកម៉្លេះ ក៏ប៉ុន្តែទទួលបានភាពជោគជ័យតិចតួចចប៉ុណ្ណោះ។
ដើម្បីលើកទឹកចិត្តដល់វិសមកាលបណ្តាក់វេន របាយការណ៍ទេសចរណ៍ថ្មីៗបានស្នើសុំ ការកែទម្រង់របៀបធ្វើការ ដូចជា "workation" ដែលមានន័យថា ពលរដ្ឋត្រូវបានអោយធ្វើការ តាមអ៊ីនធើណិត នៅកន្លែងគោលដៅ ដែលពួកគេទៅដើរកំសាន្ត។
របាយការណ៍ក៏ស្នើសុំបន្ថែមទៀត ទៅអ្នកប្រតិបត្តិការស្នាក់នៅ អោយធ្វើបទបង្ហាញ ណែនាំអំពីអាគារ និងសម្ភារៈជាលាយលក្ខណ៍អក្សរ ជាជាងការពន្យល់ដោយជួបបុគ្គលផ្ទាល់ ជាពិសេសនៅពេលចុះឈ្មោះចូលស្នាក់នៅ។
ចំពោះការធ្វើដំណើរក្នុងស្រុកដែលឧបត្ថមដោយរដ្ឋាភិបាល ឈ្មោះថា "Go To" និងយុទ្ធនាការប័ណ្ណបញ្ចុះតម្លៃ ដើម្បីដោះស្រាយផលប៉ះពាល់ នៃមេរោគ នឹងចាប់ផ្តើមកាលណា ជម្ងឺរាតត្បាតធ្លាក់ចុះ ដើម្បីបង្កើនតម្រូវការ។ ប៉ុន្តែ ការរៀបចំយុទ្ធនាការនេះត្រូវបានផ្អាក ដោយសារការរិះគន់លើការចំណាយច្រើនពេក។