ព័ត៌មានថ្មីៗ

វិធីដាក់ពាក្យសុំប្រាក់ឧបត្ថម្ភ ១០ម៉ឺនយ៉េន សម្រាប់អ្នករស់នៅជប៉ុន


រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជាប្រាក់ឧបត្ថម្ភចំនួន ១០ម៉ឺន យេន ដល់ប្រជាពលរដ្ឋគ្រប់រូបដែលរស់នៅប្រទេសជប៉ុន។ ហើយ​ ការដាក់ពាក្យស្នើសុំប្រាក់ឧបត្ថម្ភនេះបានចាប់ផ្តើមពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២០មកម្លេះ។ ការដាក់ពាក្យសុំមាន ២​​ របៀប៖ ការដាក់ពាក្យសុំតាមប្រៃសណីយ៍ និងការដាក់ពាក្យសុំតាមអ៊ីនថ័រណិត។​

ការដាក់ពាក្យសុំតាមប្រៃសណីយ៍អាចធ្វើទៅបាន ក្រោយពីទទួលបានសំបុត្រអញ្ជើញអោយដាក់ពាក្យពីសាលាក្រុងឃុំសង្កាត់ដែលពាក់ព័ន្ធ។ សម្រាប់ការដាក់ពាក្យតាមអ៊ីនថ័រណិត (អនឡាញ) មានភាពមមាញឹកពេក ទើបមានភាពរអាក់រអួលប៉ុន្មានថ្ងៃ។​ ប៉ុន្តែ ឥឡូវនេះអ្នកអាចដាក់ពាក្យតាមអនឡាញបានហើយ។


វិធីដាក់ពាក្យតាមអ៊ីនថ័រណិត (សម្រាប់អ្នកដែលមាន ប័ណ្ណម៉ាយណាំប៊ឺ)

ដើម្បីដាក់ពាក្យសុំតាមរយៈ MynaPortal បាន អ្នកត្រូវរៀបចំឯកសារពាក់ព័ន្ធដូចជា៖

១.​ប័ណ្ណម៉ាយណាំប៊ឺ សំរាប់អ្នកដាក់ពាក្យ (មេគ្រួសារ)
*សម្រាប់តែមេគ្រួសារប៉ុណ្ណោះអាចដាក់ពាក្យតាមអ៊ីនថ័រណិតបាន។
*មេគ្រួសារអាចដាក់ពាក្យសុំឲ្យសមាជិកក្នុងគ្រួសារទាំងអស់បាន​ (រួមបញ្ចូលទាំងអ្នកដែលគ្មាន ប័ណ្ណម៉ាយណាំប៊ឺ)។
*សូមចងចាំថា ការដាក់ពាក្យសុំយក និងទទួលបានប័ណ្ណម៉ាយណាំប៊ឺ ត្រូវចំណាយពេល ១ខែ។

២.ទូរស័ព្ទឆ្លាត (ឬកុំព្យូទ័រ និងម៉ាស៊ីនអានប័ណ្ណ) ដែលអាចអានប័ណ្ណម៉ាយណាំប៊ឺបាន
ប្រភេទទូរស័ព្ទដែលអាចអានប័ណ្ណម៉ាយណាំប៊ឺបាន​ ចុចត្រង់នេះ

៣.ស្វែងរក និងបញ្ចូលកម្មវិធី MynaPortal AP
សម្រាប់កុំព្យូទ័រ​ 
សម្រាប់ទូរស័ព្ទអាយហ្វូន iOS 

សម្រាប់ទូរស័ព្ទអេនដ្រត Android​​ 


៤.ពាក្យសម្ងាត់ម៉ាយណាំប៊ឺ (ពី៦ទៅ១៦តួអក្ស និងលេខ)

៥.ឯកសារគណនីផ្ទេរលុយ




ដំណើរការនៃការដាក់ពាក្យ

ជំហ៊ានទី១៖ ចូលទៅកាន់​ MynaPortal
ឬចុចត្រង់នេះ




ជំហានទី២​ ការប្រើ MynaPortal

១.​ជ្រើសរើសក្រុងដែលអ្នករស់នៅ




២.ជ្រើសរើសប្រាក់ឧបត្ថម្ភពិសេស





៣.ជ្រើសរើសប្រឡោះដែលចាំបាច់





៤.ដាក់ឯកសារគណនី ឬធនាគារ​






៥.អានប័ណ្ណម៉ាយណាំប៊ឺ








សម្រាប់ព័ត៌មានបន្ថែម
https://kyufukin.soumu.go.jp/en/index.html?