ព័ត៌មានថ្មីៗ

ជប៉ុននឹងចែកម៉ាសដែលអាចប្រើវិញបាន ដល់ពលរដ្ឋ ៥០លានគ្រួសារ


តូក្យូ​ -​ ​កាលពីថ្ងៃពុធ​ ​លោកនាយករដ្ឋមន្រ្តី​ជប៉ុន អាបេ ស៊ីនហ្សូ បាននិយាយថា​រដ្ឋាភិបាលនឹង​ចែកចាយ​ម៉ាសបិទមុខ​ដែលអាចប្រើឡើងវិញបាន ដល់ពលរដ្ឋប្រមាណ ៥០ លានគ្រួសារ​ខណៈដែលម៉ាសដែលប្រើម្តងចោល ស្ទើរតែអស់ពីឃ្លាំងនៅតាមហាងលក់ថ្នាំ និងហាងផ្សេងទៀត ចំពេលមានការផ្ទុះឡើងនៃកូរ៉ូណានេះ។

រដ្ឋាភិបាលនឹងចាប់ផ្តើមចែកចាយម៉ាសបិទមុខចាប់ពីសប្តាហ៍ក្រោយទៅ ដោយចាប់ផ្តើមពីខេត្ត​ដែលមានចំនួនអ្នកផ្ទុកមេរោគច្រើនបំផុត។

ប្រភពនានាបាននិយាយថា វិធានការនេះត្រូវបានគេរំពឹងថានឹងត្រូវបញ្ចូលទៅក្នុងកញ្ចប់សេដ្ឋកិច្ច គ្រាអាសន្ន ដែលរដ្ឋាភិបាលគ្រោងនឹងអនុម័តបញ្ចប់នៅសប្តាហ៍ក្រោយ។

លោក អាបេ បាននិយាយថាម៉ាសទាំងនេះធ្វើពីសាច់ក្រណាត់​ ​ដែលអាចបោកលាងសម្អាតបាន ហើយអាចត្រូវបានប្រើច្រើនដងបាន ដើម្បីបំពេញតាមតម្រូវការ ដែលកំពុងកើនឡើង។

ប្រភព ក្យូដូ