ព័ត៌មានថ្មីៗ

រដ្ឋាភិបាល​ជប៉ុនបានប្រកាសរឹតបន្តឹងទិដ្ឋាការ​ ដល់ពលរដ្ឋទូទាំងពិភពលោក​ រួមទាំងកម្ពុជា


ភ្នំពេញ - តាមព័ត៌មានបន្ទាន់របស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានចេញផ្សាយនាល្ងាចថ្ងៃទី១ ខែមេសា ឆ្នាំ ២០២០​​ ថា៖

[ព័ត៌មាន​បន្ទាន់​៖​ ការរឹតបន្តឹង​ថ្មីនៃ​ច្រកព្រំដែនរបស់រដ្ឋាភិបាលជប៉ុន]

ជូនចំពោះអ្នកកាន់ទិដ្ឋាការជប៉ុនទាំងឡាយ

នៅថ្ងៃទី១​ ខែមេសា​ ​ រដ្ឋាភិបាល​ជប៉ុនបានប្រកាសពីការរឹតបន្តឹងទិដ្ឋាការ​សម្រាប់ប្រជាពលរដ្ឋ​ទូទាំងពិភពលោក​ រួមបញ្ចូលទាំងកម្ពុជាផងដែរ​ ក្នុងគោលបំណងការពារការរាតត្បាត នៃវីរុសកូរ៉ូណា។

ការរឹតបន្តឹង​នេះរួមបញ្ចូលទាំងការផ្អាកបណ្ដោះអាសន្ននូវទិដ្ឋាការមានសុពលភាព​  ដែលត្រូវបាន ផ្ដល់ជូនដោយស្ថានទូតជប៉ុនទាំងអស់នៅទូទាំងពិភពលោក។

សេចក្ដីសម្រេចនេះនឹងត្រូវបានអនុវត្តចាប់ពីថ្ងៃទី៣​ ខែមេសា​ ម៉ោង​ ០០:០០​  រហូតដល់​ចុងខែមេសា​ ឆ្នាំ២០២០។

ប្រសិនបេីលោក លោកស្រី​មានគម្រោងទៅដល់ប្រទេសជប៉ុនក្រោយថ្ងៃទី៣​ ខែមេសា​ ម៉ោង​ ០០:០០​ តទៅ​  (ឧទាហរណ៍​៖​ អ្នកដែលនឹងចេញដំណេីរតាមជេីងហោះហេីរ ANA នៅថ្ងៃទី២ ខែមេសា​) នោះលោក លោកស្រី​នឹងមិនត្រូវបានអនុញ្ញាតអោយធ្វេីការហោះហេីរទេ​ ដោយសារតែ ទិដ្ឋាការរបស់លោក លោកស្រី​ត្រូវបានផ្អាក។

ព័ត៌មាន​លម្អិត​នឹងត្រូវបានចែករំលែកនៅថ្ងៃស្អែក។

ប្រភព https://www.facebook.com/JapanEmbassyCambodia​