លោកស្រី កុអ៊ីកិ អំពាវនាវអោយចេញក្រៅតិចបំផុត ថាដាក់រដ្ឋក្នុងភាពអាសន្ន អាស្រ័យលើ នាយករដ្ឋមន្ត្រី
តូក្យូ - កាលពីថ្ងៃច័ន្ទ អភិបាលក្រុងតូក្យូ លោកស្រី កុអ៊ីកិ បានអំពាវនាវសុំឲ្យប្រជាពលរដ្ឋ ចៀសវាងចេញទៅក្រៅ នៅពេលល្ងាច និងចុងសប្តាហ៍ ដោយសារតែវិបត្តិមេរោគកូរ៉ូណាកាន់តែជ្រៅទៅៗ។ ប៉ុន្តែដើម្បីដោះស្រាយ គាត់បាននិយាយថា វាគឺអាស្រ័យលើនាយករដ្ឋមន្ត្រី អាបេ ស៊ិនហ្សូ ដែលត្រូវប្រកាស ដាក់រដ្ឋក្នុងភាពអាសន្ននោះ។
បើយោងតាមរបាយការណ៍ រ៉យទ័រ បានអោយដឹងថា ក្នុងអំឡុងពេលការវិវឌ្ឍន៍នៃការរីករាលដាល រដ្ឋាភិបាលរបស់លោក អាបេ មិនចង់ប្រកាសរដ្ឋក្នុងភាពអាសន្ននោះឡើយ ហើយអ្នកនាំពាក្យ ជាន់ខ្ពស់របស់រដ្ឋាភិបាលបានព្យាករណ៍មើលថា វាអាចកើតឡើងនាថ្ងៃទី១ ខែមេសា។ ប៉ុន្តែ អ្នកនាំពាក្យជាន់ខ្ពស់រដ្ឋាភិបាល លោក ស៊ុហ្កា យ៉ូស៊ីហ៊ិដិ បានប្រាប់សន្នីសិតកាសែតមុននេះថា "វាមិនមែនជាការពិតទេដែលថា រដ្ឋាភិបាលមានគំរោង ក្នុងការប្រកាសអោយ រដ្ឋស្ថិតក្នុងភាពអាសន្ន ចាប់ពីថ្ងៃទី១ ខែមេសា នោះ"។
បើទោះបីជាមានការចាក់សោរប្រទេសក្តី ក៏របៀបរបស់ប្រទេសជប៉ុនមានវិធានការខុសពីប្រទេស មួយចំនួននៅអឺរ៉ុប និងសហរដ្ឋអាមេរិកដែរ។ តាមច្បាប់ អាជ្ញាធរមូលដ្ឋានគ្រាន់តែមានសិទ្ធិ ចេញសេចក្តីប្រកាសស្នើសុំ ឲ្យប្រជាជនស្នាក់នៅផ្ទះប៉ុណ្ណោះ ដែលមិនមែនជាសច្ចានុម័ត។
ដូច្នេះ បើទោះបីជាលោក អាបេ ត្រូវប្រកាសភាពអាសន្នក្តី ក៏ការចាក់សោរគឺអាស្រ័យលើ ការលួងលោមប្រកបដោយក្រមសីលធម៌ និងឥទ្ធិពលអូសទាញពីមិត្តឬក្រុម ជាជាង ការដាក់ពិន័យជាផ្លូវការ។
ប្រភព រ៉យទ័រ