ប្រាក់យ៉េនកើនឡើងខ្លាំង ១០៩ យ៉េន ក្នុង ១ ដុល្លារ
តូក្យូ - តាមរបាយការណ៍របស់សារព័ត៌មាន នីកេ (Nikkei) បានឲ្យដឹងថា អត្រាប្តូរប្រាក់ដុល្លារបានធ្លាក់ចុះ ហើយអត្រាប្តូរប្រាក់យ៉េនបានកើនឡើងខ្លាំង ប្រមាណជា ១០៩ យ៉េន ក្នុង ១ ដុល្លារ ពេលទីផ្សារញូវយ៉ក NQN គោះជួងបិទប្រតិបត្តិការ នៅថ្ងៃទី ២៦។
មានមូលហេតុមួយចំនួនដូចជា ចំនួននៃពាក្យបណ្តឹងអំពី ភាពគ្មានការងារធ្វើថ្មីរបស់ សហរដ្ឋអាមេរិក ដែលបានប្រកាស នៅថ្ងៃដដែលនេះបានកើនឡើង។ ទស្សនៈខ្លះទៀតថាការចុះខ្សោយនៃសេដ្ឋកិច្ច និងការងាររបស់សហរដ្ឋអាមេរិក ដោយសារតែមេរោគថ្មីកូរ៉ូណានេះ នឹងខ្ពស់ជាងការរំពឹងទុក ដែលនាំឱ្យមានការទិញប្រាក់យ៉េន និងការលក់ប្រាក់ដុល្លារ។
សំរាប់ដែលរស់នៅប្រទេសជប៉ុន លុយយ៉េនកើនឡើងនេះជាដំណឹងល្អមួយ បើគេយកលុយយ៉េន ទៅប្រើនៅក្រៅប្រទេស។