លោកស្រី កុអ៊ីកិ ជំរុញឲ្យពលរដ្ឋតូក្យូស្នាក់នៅផ្ទះ នៅចុងសប្តាហ៍
តូក្យូ - ការព្រមានអំពីហានិភ័យនៃការកើនឡើងនៃការឆ្លងមេរោគកូរ៉ូណា នៅក្នុងរដ្ឋធានីតូក្យូនៃប្រទេសជប៉ុន ដោយលោកស្រី កុអ៊ីកិ យូរីកុ កាលពីថ្ងៃពុធ បានស្នើសុំឱ្យប្រជាជនចៀសវាងការចេញក្រៅដែលមិនចាំបាច់ រហូតដល់ថ្ងៃទី ១២ ខែមេសា។
លោកស្រី កុអ៊ីកិ បានប្រាប់សន្និសីទសារព័ត៌មានថា ស្ថានភាពនេះគឺ "ធ្ងន់ធ្ងរ" បន្ទាប់ពីមាន ករណីថ្មីចំនួន ៤១ ត្រូវបានរាយការណ៍នៅទីក្រុងតូក្យូ កាលពីថ្ងៃពុធ។ ទូរទស្សន៍ NHK បានរាយការណ៍ថាមាន ១០ ករណី ដែលជាប់ទាក់ទងទៅនឹងមន្ទីរពេទ្យមួយក្នុងសង្កាត់ តៃតូ ដែលគិលានុបដ្ឋាយិកា និងអ្នកជំងឺត្រូវបានបញ្ជាក់ថាបានឆ្លង កាលពីថ្ងៃអង្គារ។
លោកស្រី កុអ៊ីកិ បានស្នើសុំឱ្យប្រជាជនចូលរួមសហការដើម្បីទប់ស្កាត់ការរាលដាលដោយជៀសវាងការដើរចេញក្រៅដែលមិនចាំបាច់ ធ្វើការនៅផ្ទះឱ្យបានច្រើនបំផុត និងនៅឆ្ងាយពីភោជនីយដ្ឋាន និងការជួបជុំគ្នា។
លោកស្រី កុអ៊ីកិ បាននិយាយថា "ដើម្បីចៀសវាងការឆ្លងរាលដាលហួសកម្រិត overshootកិច្ចសហប្រតិបត្តិការ របស់អ្នករស់នៅទីក្រុងតូក្យូគឺមានសារៈសំខាន់ណាស់។ ខ្ញុំស្នើសុំឱ្យអ្នកធ្វើ ដោយមានអារម្មណ៍ថាមានវិបត្តិ" ។
ទីក្រុងនេះបានក្លាយជាចំណុចកណ្តាលនៃការរីករាលដាលនៃការឆ្លងវីរុសវីរុសជប៉ុន ដែលមានចំនួន ២១២ ករណី ច្រើនជាងតំបន់ដទៃទៀត បន្ទាប់ពីមានការកើនឡើង នៅសប្តាហ៍នេះ។
កាលពីថ្ងៃអង្គារ ទូរទស្សន៍ NHK បានផ្សាយថា វាបានវ៉ាដាច់កោះភាគខាងជើង ដែលរងគ្រោះខ្លាំងបំផុត គឺកោះហុកកៃដូ ដែលជាអាណាខេត្ត ដែលមានការឆ្លងច្រើនបំផុត។ របាយការណ៍ទូរទស្សន៍ NHK បាននិយាយថា ការផ្ទុះនេះបានឆ្លងដល់មនុស្ស ១.២៧១ នាក់ នៅក្នុងប្រទេសជប៉ុន គិតត្រឹមល្ងាចថ្ងៃពុធ ដោយមានអ្នកស្លាប់ចំនួន ៤៤ នាក់ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងវីរុសនេះ។ ករណីនោះមិនរាប់បញ្ចូលករណី ៧១២ ករណី និងមនុស្សស្លាប់ ១០ នាក់ពីនាវាទេសចរណ៍មួយគ្រឿង នៅក្បែរទីក្រុងតូក្យូកាលពីខែមុន នោះទេ។
ការឆ្លងថ្មីរបស់តូក្យូបានកើតឡើងបន្ទាប់ពីលោកស្រី កុអ៊ីកិ បានព្រមានថាការចាក់សោររដ្ឋធានី អាចធ្វើទៅបាន ប្រសិនបើវាមានការកើនឡើងនៃករណីផ្ទុះ។
កាលពីថ្ងៃច័ន្ទ លោកស្រី កុអ៊ីកិ បានអំពាវនាវដល់អ្នកស្រុកឱ្យមានការប្រុងប្រយ័ត្នដើម្បីជៀសវាងការជាប់គាំង។ លោកស្រីបាននិយាយថា ៣ សប្តាហ៍បន្ទាប់គឺមានសារៈសំខាន់សម្រាប់ថាតើក្រុងតូក្យូនឹងមើលឃើញ ការផ្ទុះគំហុក "overshoot" នៃករណីផ្ទុះវីរុសនេះ។
ហុកកៃដូដែលបានឃើញករណីចំនួន ១៦៧ ករណី កាលពីសប្តាហ៍មុនបានបញ្ចប់ភាពអាសន្នជុំវិញការផ្ទុះឡើងនៃវីរុសនេះ។
ការផ្ទុះនេះបានឆ្លងរាលដាលដល់មនុស្សជាង ៤២០.០០០ នាក់នៅទូទាំង ១៩៦ ប្រទេស នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រដែលមានអ្នកស្លាប់ជិត ១៩.០០០ នាក់បានទាក់ទងនឹងវីរុសនេះ។