បាតុករមីយ៉ាន់ម៉ា រាប់ពាន់នាក់ បានប្រជុំគ្នា នៅតូក្យូ
តូក្យូ - កាលពីថ្ងៃព្រហស្បតិ៍ ទី ១១ ខែកុម្ភៈ ឆ្នាំ ២០២១ ប្រជាជនដែលមកពីប្រទេស មីយ៉ាន់ម៉ា រាប់ពាន់នាក់ បានច្រៀងចម្រៀង និងគ្រវីដងពន្លឺ នៅមុខសាកលវិទ្យាល័យ អង្គការសហប្រជាជាតិ កណ្តាលក្រុងតូក្យូ ប្រទេសជប៉ុន។ បាតុករភាគច្រើនពាក់អាវពណ៌ក្រហម ដែលគាំទ្រ លោកស្រី អង់ សានស៊ុជី ដែលបានជាប់ឆ្នោត កាលពីថ្ងៃទី ១ ខែកុម្ភៈកន្លងមកនេះ ។ អេក្រង់ទូរស័ព្ទត្រូវបានសរសេរអក្សរថា "យុត្តិធម៌" និង "សង្គ្រោះមីយ៉ាន់ម៉ា" ។
យោងតាមទិន្នន័យរដ្ឋាភិបាលជប៉ុន មានជនជាតិមីយ៉ាន់ម៉ា ប្រមាណជា ៣៣.០០០ នាក់ ដែលរស់នៅ ប្រទេសជប៉ុន ហើយប្រជជនជាច្រើនជាកម្មករ។ មានក្រុមហ៊ុនជប៉ុន ៤៣៦ ក្រុមហ៊ុន បានកំពុងធ្វើការរកស៊ី ក្នុងប្រទេសមីយ៉ាន់ម៉ា ហើយភាគច្រើនក្នុងផ្នែក សំណង់ និងសេវាកម្មចែកចាយ នេះបើយោងតាម អង្គភាព JETRO របស់ជប៉ុន។
ខណៈដែលសហរដ្ឋអាមេរិកគំរាមដាក់ទណ្ឌកម្មចំពោះ ប្រទេស ភូមា តែប្រទសជប៉ុនវិញ ហាក់មិនមានចម្លើយតបច្បាស់លាស់ នៅឡើយទេ ។