គ្រោះរញ្ជួយដី ៧,៣ រ៉ិចទ័រ បានប្រហារជប៉ុន
ហ៊្វុគុស៊ីម៉ា - កាលពីអធ្រាតថ្ងៃសៅរ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ ២០២១ មានគ្រោះរញ្ជួយដីដ៏ធំមួយ ក្នុងកម្រិត ៧,៣ រ៉ិចទ័រ បានកើតឡើង នៅតំបន់ភាគឦសាន នៃប្រទេសជប៉ុន ដែលបានធ្វើឲ្យមនុស្សរងរបួស ជាង ១៥០នាក់ ប្រព័ន្ធទឹកភ្លើងត្រូវបានផ្តាច់ និងប៉ះពាក់ដល់សេវាកម្មរថភ្លើងទៀតផង ។
ការរញ្ជួយនេះត្រូវបានចុះបញ្ជីកម្រិតថាជាង ៦ រ៉ិចទ័រ ទៅលើមាត្រដ្ឋានប្រពលភាពភូមិបាល ជប៉ុន នៅក្នុងកម្រិត ៧ រ៉ិចទ័រ ក្នុងផ្នែកខ្លះ នៃខេត្ត ហ៊្វុគុស៊ីម៉ា និងមីយ៉ាហ្គី ។ ការរញ្ជួយដីនេះ បានក្រើនរំលឹក តែប៉ុន្មានសប្តាហ៍ មុនពេលដល់ខួបគម្រប់ ១០ឆ្នាំ នៃគ្រោះរញ្ជួយដី ត្ស៊ឹណាមីយក្សដ៏ធំ ដែលបានកើតឡើង កាលខែមិនា ឆ្នាំ ២០១១ ដែលមានកម្រិតដល់ទៅ ៩ រ៉ិចទ័រ និង បង្កឲ្យមានការស្លាប់ រហូតដល់ទៅ ១៥,០០០ នាក់ ហើយនិងរងនូវវិបត្តិនុយក្លេអ៊ែរ ទៀតផង ។របាយការណ៍នៃការរងរបួស បានធ្វើឡើងក្នុងខេត្តក្រុងចំនួន ៩ រួមទាំង ខេត្តជីបាក់ ខេត្តកាណាហ្កាវ៉ា និងខេត្តសៃតាម៉ា ដែលជាប់ភូមិផងរបងជាមួយ ទីក្រុងតូក្យូ ។ ផ្ទះចំនួន ៩៥០,០០០ គ្មានអគ្កីសនីប្រើប្រាស់ ប៉ុន្តែត្រូវបានស្តារឡើងវិញ នៅថ្ងៃអាទិត្យ ។
យ៉ាងហោចណាស់ មានប្រជាជនប្រមាណ ២៤០ នាក់ បានជម្លៀសខ្លួនមកស្នាក់នៅ មជ្ឈមណ្ឌលភៀសខ្លួន ក្នុងខេត្ត ហ៊្វុគុស៊ីម៉ា និង ខេត្តមីយ៉ាហ្គី ហើយដែលការជម្លៀសខ្លួនមកស្នាក់នៅផ្តុំគ្នាបែបនេះ អាចជាការបារម្មណ៍បន្ថែម ចំពោះបញ្ហាឆ្លងរីករាលដាល នៃមេរោគកូរ៉ូណា ផងដែរ ។