ព័ត៌មានថ្មីៗ

បេសកកម្មភពព្រះអង្គារ២០២០ បានចុះចតហើយ

 

បេសកកម្មមួយ​របស់អង្គការណាសា (NASA) នៃសហរដ្ឋអាមេរិក​ ដែលមានឈ្មោះថា ភពព្រះអង្គារ ២០២០ (Mars 2020) បានសម្រេចគោលដៅរបស់ខ្លួនហើយ ក្រោយពីចំណាយពេលអស់ជាង ៧ ខែ ដោយចាប់ផ្តើមបង្ហោះ កាលពីថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២០ មក​ ។ 

យានរ៉ូវ័រ ដែលមានឈ្មោះថា ផើសេវើរេនស៍ (Perseverance) បានចុះចតនៅទីតាំឈ្មោះថា ជេហ្សេរ៉ូក្រេទ័រ ភពព្រះអង្គារ (Jezero Crater, Mars) នា ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១ នា ម៉ោង ១១ៈ១៥ នាទី ព្រឹក ម៉ោងក្នុងសហរដ្ឋអាមេរិក ។  

កិច្ចការចំបងនៃបេសកកម្មនេះគឺ​ ចង់ស្វែងរកសញ្ញានៃជីវិតបុរាណ និងប្រមូលសំណាក នៃថ្ម និងរជ្ជះសីលា (បំណែកបាក់នៃថ្ម និងដី) ដើម្បីយកមកភពផែនដីវិញ ។ 

ខាងក្រោមនេះជាព័ត៌មានសង្ខេបជាភាសាអង់គ្លេស ៖

Mission Name: Mars 2020
Rover Name: Perseverance
Main Job: Seek signs of ancient life and collect samples of rock and regolith (broken rock and soil) for possible return to Earth.
Launch: July 30, 2020
Landing: Feb. 18, 2021
Landing Site: Jezero Crater, Mars
Tech Demo: The Mars Helicopter is a technology demonstration, hitching a ride on the Perseverance rover.

 

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ ៖​​  https://mars.nasa.gov/mars2020/