ស៊ូហ្កា ពិចារណាពន្យារ ការដាក់គ្រាអាសន្ន
តូក្យូ - លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ូហ្កា ហ៊ីដិយ៉ូស៊ិ បានមានប្រសាសន៍កាលពីថ្ងៃពុធ ថា លោកនឹងពិចារណា បន្តការដាក់ប្រទេសក្នុងគ្រាអាសន្ន ពីរសប្តាហ៍ទៀត ក្នុងតំបន់តូក្យូ ដោយគិតថា ចំនួននៃការឆ្លងមេរោគកូរ៉ូណាមិនបានថយចុះ ដូចការរំពឹងទុកសោះ ។
គួរបញ្ជាក់ផងដែរថា ចំនួនមនុស្សដែលបានឆ្លងមេរោគ កូរ៉ូណា នេះ បានឈានឡើងដល់ ២០០០ នាក់ ក្នុងមួយថ្ងៃ នៅក្រុងតូក្យូ កាលពីខែមករា កន្លងទៅ ប៉ុន្តែ ត្រូវបានធ្លាក់ចុះមកវិញ ។ កាលពីថ្ងៃពុធ ម្សិលមិញ ចំនួនអ្នកឆ្លងបានធ្លាក់មកត្រឹម ៣១៦ នាក់ ហើយដែលកើនជាងម្សិលម្ង៉ៃ ដែលមានត្រឹម ២៣២ នាក់ ។
លោក ស៊ូហ្កា នឹងពិភាគ្សាជាមួយអ្នកជំនាញ និងអ្នកដឹកនាំខេត្តក្រុងដែលពាក់ព័ន្ធនានា ដើម្បីធ្វើការសម្រេចចិត្ត ជាចុងក្រោយ ឲ្យបានឆាប់ៗនេះ ។