ព័ត៌មានថ្មីៗ

ធនាគារ មីហ៊្សុហុ ផ្អាកសេវា លើម៉ាស៊ីនដកលុយស្វួ័យប្រវត្តិ ATM ដែលស៊ីកាត

 


តូក្យូ - កាលពីថ្ងៃអាទិត្យ ធនាគារ មីហ៊្សុហុ បានផ្អាកសេវាកម្មដកលុយ តាមម៉ាស៊ីនដកលុយជាច្រើនកន្លែង ដោយសារតែ​ ម៉ាស៊ីនទាំងនោះមានបញ្ហា និងស៊ីកាត និងសៀវភៅធនាគារ របស់អតិថិជន ។ 

បញ្ហាទាំងនេះត្រូវបានធនាគារ ផ្សាយលើវិបសៃ របស់ខ្លួនថា "ដោយសារតែប្រព័ន្ធមានបញ្ហាកំហុស សេវាដកលុយតាមម៉ាស៊ីន ATM ត្រូវបានផ្អាកជាបណ្តោះអាសន្នសិន" ។

អតិថិជនដែលជួបបញ្ហានេះ ខាងធនាគា និងសងកាត និងសៀវភៅធនាគារវិញ នាថ្ងៃបន្ទាប់។ 

ខាងធនាគារក៏បានប្រាប់ទៅអតិថិជនវិញដែរថា នាពេលនេះ អតិថិជនអាចដក និងដាក់លុយ តាមម៉ាស៊ីន ATM នៅតាមហាងងាយស្រួល កុនប៊ីនី (convenience store) បានសិន ។ ហើយរាល់ការចំណាយក្នុងការដក​ ឬដាក់លុយទាំងនោះ ខាងធនាគារ នឹងសងទៅអតិថិជនវិញ ។