រយៈពេលចត្តាឡីស័ក ត្រូវបានកាត់បន្ថយ សម្រាប់អ្នកដែលបានចាក់ថ្នាំបង្ការកូវីដ ១៩
តូក្យូ - រដ្ឋាភិបាលបានប្រកាសថា ចាប់ពីថ្ងៃសុក្រនេះ ខ្លួននឹងកាត់បន្ថយរយៈពេលចត្តាឡីស័ក ពី ១៤ ទៅ ១០ ថ្ងៃ សម្រាប់មនុស្សភាគច្រើនដែលបានចាក់ថ្នាំបង្ការជំងឺកូវីដ ១៩ រួចហើយ ហើយក្នុងករណីខ្លះ អនុញ្ញាតឱ្យពួកគេធ្វើចត្តាឡីស័កភ្លាមៗនៅផ្ទះ ទោះបីជាត្រឡប់មកពីកន្លែងដែលមានវត្តមានខ្ពស់ (វ៉ារ្យ៉ង់នៃមេរោគឆ្លង) ក៏ដោយ ។
“នៅពេលអត្រានៃការចាក់វ៉ាក់សាំងកើនឡើង រដ្ឋាភិបាលនឹងកែប្រែការរឹតបន្តឹងការចូលប្រទេសជាដំណាក់កាលៗ ។ នេះគឺជាការកែប្រែលើកដំបូង ដែលយើងនឹងធ្វើ” ប្រធានលេខាធិការខុទ្ទកាល័យលោក កាតូ កាត់ស៊ុណូប៊ុ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទ។
ការផ្លាស់ប្តូរដែលបានគ្រោងទុក នឹងអនុវត្តចំពោះអ្នកដែលបង្ហាញភស្តុតាងថា ពួកគេបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពេញលេញ ហើយអាចបំពេញរយៈពេលខ្លី នៃការធ្វើចត្តាឡីស័ក នៅផ្ទះ ឬកន្លែងស្នាក់នៅដែលពួកគេជ្រើសរើស។ ច្បាប់ដែលបន្ធូរបន្ថយនឹងអនុវត្តចំពោះតែអ្នកដែលបានទទួលថ្នាំបង្ការកូវីដ-១៩ មួយក្នុងចំណោមថ្នាំបង្ការកូវីដ-១៩ ចំនួន ៣ ដែលបានអនុញ្ញាតដោយរដ្ឋាភិបាលជប៉ុនគឺ Pfizer-BioNTech, Moderna និង AstraZeneca ។
ជាមួយនឹងការពិនិត្យឡើងវិញ ជប៉ុននឹងចាប់ផ្តើមទទួលយកលិខិតឆ្លងដែនវ៉ាក់សាំង ដែលចេញដោយប្រទេស និងតំបន់ប្រហែល ៥០ រួមជាមួយប័ណ្ណដែលចេញដោយសាលាក្រុងជប៉ុន។
ប្រទេសនិងដែនដីទាំងនោះរួមមាន៖
- ប្រទេសចំនួន ៣១ នៅអឺរ៉ុប រួមទាំងចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់
- ប្រទេសនិងដែនដីអាស៊ីចំនួន ៧ រួមទាំងឥណ្ឌូនេស៊ី សិង្ហបុរី ហុងកុង និងថៃ
- ខេត្តចំនួន ៦ របស់ប្រទេសកាណាដា រួមទាំងកេបិច និងអាន់តារីយ៉ូ
លើសពីនេះប័ណ្ណចាក់វ៉ាក់សាំង COVID-19 របស់មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺអាមេរិកនឹងត្រូវព្រមទទួលយក ក៏ដូចជាឯកសារដែលចេញដោយរដ្ឋ រួមមាន ញូវយ៉ក វ៉ាស៊ីនតោន និងម៉ារីលែនផងដែរ។
បច្ចុប្បន្ននេះប្រជាជនទាំងអស់ដែលចូលប្រទេសជប៉ុនមិនថាពួកគេបានទទួលការចាក់ថ្នាំបង្ការកូវីដ-១៩ ឬអត់នោះទេគឺស្ថិតនៅក្រោមគោលការណ៍ចត្តាឡីស័ក ដែលរួមបញ្ចូលទាំងការធ្វើតេស្តមុនចូល សម្រាប់កូវីដ ១៩ ការធ្វើតេស្តបន្ថែម នៅពេលមកដល់ និងចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃ ។
ប៉ុន្តែក្រោមពិធីការ នៃការដាក់ឲ្យនៅដាច់ពីគេថ្មី អ្នកដែលបានចាក់ថ្នាំបង្ការរួចហើយ នឹងអាចធ្វើតេស្តកូវីដ-១៩ ហៅថា PCR ឬអង់ទីហ្សែន ហើយធ្វើចត្តាឡីស័កចំនួន ១០ថ្ងៃ ដោយចំណាយខ្លួនឯង។ មានតែអ្នកដែលធ្វើតេស្តអវិជ្ជមានហើយបញ្ជូនលទ្ធផលទៅ មជ្ឈមណ្ឌលត្រួតពិនិត្យសុខភាព សម្រាប់ជនបរទេស ដែលនៅក្រោមក្រសួងសុខាភិបាល ប៉ុណ្ណោះ នឹងត្រូវបានអនុញ្ញាតឱ្យបញ្ចប់រយៈពេលចត្តាឡីស័កបាន ។
ការធ្វើតេស្តមុនពេលចាកចេញទៅប្រទេសជប៉ុននៅតែត្រូវបានទាមទារទោះបីជាស្ថិតនៅក្រោមពិធីសារថ្មីក៏ដោយ។
អ្នកដំណើរដែលធ្វើដំណើរមកពីប្រទេស និងតំបន់ដែលមានមេរោគរាតត្បាតខ្លាំងបំផុត នឹងមិនត្រូវបានលើកលែងទេ ចំពោះរយៈពេលខ្លី នៃការដាក់ឲ្យនៅដាច់ដោយឡែក បើទោះបីពួកគេត្រូវបានចាក់វ៉ាក់សាំងការពារពេញលេញក៏ដោយ។
ផ្អែកលើកម្រិតហានិភ័យនៃជំងឺកូវីដ-១៩ ប្រទេសជប៉ុនចាត់ថ្នាក់អ្នកដំណើរ ដែលមិនអាចធ្វើចត្តាឡីស័កនៅផ្ទះបាន ជា ៣ ប្រភេទគឺ អ្នកដែលត្រូវធ្វើចត្តាឡីស័កនៅតាមកន្លែង ដែលបានកំណត់ ក្នុងរយៈពេល ៣, ៦ ឬ ១០ ថ្ងៃ បន្ទាប់ពីមកដល់។ អ្នកដែលធ្វើតេស្តអវិជ្ជមាន នៅចុងបញ្ចប់នៃរយៈពេលនៅឯកន្លែងដែលបានកំណត់អាចត្រលប់មកផ្ទះវិញបាន ឬផ្លាស់ទៅកន្លែងដែលពួកគេជ្រើសរើស សម្រាប់រយៈពេលដែលនៅសល់ នៃការធ្វើចត្តាឡីស័ក រយៈពេលពីរសប្តាហ៍។
ចាប់ពីថ្ងៃព្រហស្បតិ៍តទៅ មិនមានអ្នកដែលមកដល់ណានឹងតម្រូវឲ្យស្នាក់ នៅកន្លែងដែលបានកំណត់ រយៈពេល ១០ ថ្ងៃ នោះឡើយ ។
ចត្តាឡីស័ករយៈពេល ៦ ថ្ងៃ នៅតាមកន្លែងដែលបានកំណត់
ការមកដល់ពីប្រទេសដូចជា អាហ្សង់ទីន ប្រេស៊ីល កូឡុំប៊ី កូស្តារីកា ប៉េរូ ហ្វីលីពីន ស៊ូរីណាមិទ្រីនីដាដ និងតូបាហ្គោ និងវ៉េណេស៊ុយអេឡា មិនថាពួកគេត្រូវបានចាក់វ៉ាក់សាំងពេញលេញ ឬអត់ទេ នឹងត្រូវចំណាយពេល ៦ ថ្ងៃ នៅក្នុងកន្លែងដែលរដ្ឋាភិបាលកំណត់ ដោយការធ្វើតេស្តនៅពេលមកដល់ នៅថ្ងៃទីបី និងទីប្រាំមួយ នៃរយៈពេលចត្តាឡីស័ករបស់ពួកគេ។ ពួកគេត្រូវបានអនុញ្ញាតឱ្យផ្លាស់ទៅកន្លែង ដែលពួកគេជ្រើសរើស សម្រាប់រយៈពេលនៅសល់ ១៤ ថ្ងៃ ប៉ុន្តែមិនអាចស្នើសុំឱ្យមានការពង្រួញ នៃធ្វើចត្តាឡីស័កបានទេ ទោះបីពួកគេត្រូវបានចាក់ថ្នាំបង្ការរោគពេញលេញក៏ដោយ។
ចត្តាឡីស័ក ៣ ថ្ងៃ នៅតាមកន្លែងដែលបានកំណត់
ការមកដល់ពីប្រទេសជាង ៣០ ដែលមានករណីខ្ពស់ទាក់ទងនឹងការប្រែប្រួល នៃមេរោគឆ្លង នឹងត្រូវចំណាយពេល ៣ ថ្ងៃនៅក្នុងកន្លែងដែលរដ្ឋាភិបាលកំណត់។ អ្នកទេសចរមកពីប្រទេសទាំងនេះនឹងត្រូវបានលើកលែងពីការធ្វើចត្តាឡីស័ក និងអាចធ្វើចត្តាឡីស័កនៅផ្ទះ ឬកន្លែងស្នាក់នៅតាមជម្រើសរបស់ពួកគេរយៈពេល ១០ ឬ ១៤ ថ្ងៃ ប្រសិនបើពួកគេបង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំង។
ប្រទេសទាំងនោះគឺ៖ អាល់បានី បង់ក្លាដែស បែលហ្ស៊ិក បូលីវី ឈីលី គុយបា ដាណឺម៉ាក ដូមីនិក អេក្វាឌ័រ ហ្សកហ្ស៊ី ក្រិកហ្គីណេ ឥណ្ឌា ឥណ្ឌូនេស៊ី កាហ្សាក់ស្ថាន លីប៊ី ម៉ាឡេស៊ី ម៉ាល់ឌីវ ម៉ូសំប៊ិក ប៉ាគីស្ថាន ប៉ារ៉ាហ្គាយ ព័រទុយហ្កាល់ រុស្ស៊ី (Khabarovsk, Moscow), សិស្ហែល អាហ្វ្រិកខាងត្បូង ស្រីលង្កា តង់ហ្សានី ទួរគី អេមីរ៉ាតអារ៉ាប់រួម ចក្រភពអង់គ្លេស អ៊ូសបេគីស្ថាន អ៊ុយរូហ្គាយ និងហ្សំបៀ។
គ្មានការធ្វើចត្តាឡីស័ក នៅកន្លែងដែលបានកំណត់
ប្រទេសអាហ្វហ្គានីស្ថាន កៀហ្ស៊ីស៊ីស្ថាន មីយ៉ាន់ម៉ា នេប៉ាល់ និងអេស្បាញ ដែលស្ថិតនៅក្នុងបញ្ជីតំបន់ ដែលតម្រូវឱ្យមានរយៈពេលចត្តាឡីស័កយៈពេលបីថ្ងៃ នៅឯកន្លែងរដ្ឋាភិបាលនឹងត្រូវដកចេញពីបញ្ជីនោះ។ ការមកដល់ពីតំបន់ ឬប្រទេស ដែលមិនមាននៅក្នុងបញ្ជីអាចធ្វើចត្តាឡីស័កនៅផ្ទះ ឬកន្លែងស្នាក់នៅដែលពួកគេជ្រើសរើស រយៈពេល ១៤ ថ្ងៃ ឬ ១០ ថ្ងៃប្រសិនបើពួកគេមានភស្តុតាង នៃការចាក់វ៉ាក់សាំង និងធ្វើតេស្តអវិជ្ជមាន នៅថ្ងៃទី ១០ នៃការមកដល់។
ទោះយ៉ាងណាក៏ដោយការរឹតបន្តឹងមួយចំនួននឹងនៅតែមិនផ្លាស់ប្តូរ។ ហាមប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈក្នុងកំឡុងពេលចត្តាឡីស័ក ។ អនុញ្ញាតិឲ្យធ្វើដំណើរពី ច្រកចូល ដល់កន្លែងធ្វើចត្តាឡីស័ក តាមរយៈសេវារថយន្តឈ្នួលឯកជន រថយន្ត ឬរថភ្លើងដែលបានកំណត់ ដែលភ្ជាប់ពី ណារីតា មកក្រុង ឬតាមរថយន្តឈ្នួល ។