ហ្វេសប៊ុកដាច់អាក់ខាន ជាង៦ម៉ោង
តូក្យូ - សេវាកម្មហ្វេសប៊ុកបានត្រលប់មកដំណើរការ ជាធម្មតាវិញយឺតៗ បន្ទាប់ពីការដាច់អាក់ខានជាច្រើនម៉ោងរួចមក ។ កម្មវិធីរបស់ Facebook ដូចជា Instagram, WhatsApp និង Messenger ហាក់ដូចជាដំណើរការឡើងវិញ ទោះបីជាគេហទំព័រខ្លះដំណើរការយឺតជាងធម្មតាក៏ដោយ ។
គិតត្រឹមម៉ោង ៦:០៥ នាទី ល្ងាចថ្ងៃច័ន្ទ (ម៉ោង ៧ព្រឹក ថ្ងៃអង្គារ៍ ម៉ោងនៅតូក្យូ) “ទំព័រហ្វេសប៊ុក សម្រាប់ស្ថានភាពអាជីវកម្ម” នៅតែបង្ហាញ “ការរំខានដ៏ធំ” នៃសេវាកម្មស្នូលរបស់បណ្តាញសង្គមនេះ។
ហ្វេសប៊ុក បានចេញសេចក្តីថ្លែងការណ៍ថា៖ “ ចំពោះសហគមន៍ដ៏ធំ និងប្រជាជន នៅជុំវិញពិភពលោក ដែលពឹងផ្អែកលើយើង៖ យើងសូមអភ័យទោស” ។ លោក ហ្សាកឺបឺក នាយកប្រត្តិបត្តិ ហ្វេសប៊ុក បានចេញសេចក្តីថ្លែងការណ៍សុំទោស ចំពោះសេវាកម្មដែលបានដាច់អាក់ខានថា៖ “ ក្រុមហ៊ុនបានបញ្ជាក់ថា សេវាកម្មរបស់យើងបានត្រឡប់មក ដំណើរការជាធម្មតាវិញហើយ” ដោយពុំបានបញ្ជាក់លម្អិត អំពីមូលហេតុ នៃការដាច់អាក់ខាននេះឡើយ ។
ការដាច់អាក់ខាននេះគឺអស់រយៈពេលជាង ៦ម៉ោង ដោយទាញចុះនូវកម្មវិធីមួយចំនួនទៀតដូចជា Instagram, WhatsApp, Messenger និង Oculus ។ វាបង្កអោយមានការ មិនអាចបើកមើកអ៊ីមែលរបស់ក្រុមហ៊ុនបាន មិនអាចប្រើប្រាស់សេវាកន្លែងការងារ និងឧប្បករណ៍ផ្សេងៗទៀតបាន ។
អ្នកយកការណ៍សុវត្ថិភាព លោក ក្រែប ប្រៃអាន (Brian Kreb) បានរាយការណ៍ថា ការដាច់អាក់ខាននេះពាក់ព័ន្ធនិង បញ្ហានៃ កំណត់ត្រា ពិធីសារច្រកទ្វារព្រំដែន BGP (Border Gateway Protocol) របស់ហ្វេសប៊ុក ដែលបានរារាំងមិនអាច អោយប្រើសេវាកម្មក្រុមហ៊ុនបាន ។